Close

យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល ហើយបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និង របួសជាច្រើននាក់ ដែលជាការបំពានការអនុវត្តបទឈប់បាញ់

ដោយ៖Sun Dara | ថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល ហើយបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និង របួសជាច្រើននាក់ ដែលជាការបំពានការអនុវត្តបទឈប់បាញ់ យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល ហើយបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និង របួសជាច្រើននាក់ ដែលជាការបំពានការអនុវត្តបទឈប់បាញ់

យោងតាមសេចក្តីណែនាំរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃមកលើកម្ពុជាបានឲ្យដឹងថា ចាប់តាំងពីការចាប់ផ្តើម នៃសកម្មភាពឈ្លានពានខុសច្បាប់របស់យោធាថៃមកលើកម្ពុជា ដោយលើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលបច្ចុប្បន្ន យោធាថៃបានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់គ្រប់ប្រភេទមកលើតំបន់ស៊ីវិល និងបានបំពានការអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងរំលោភលើគោលការណ៍ ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទាំងនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លាប់ និង របួសជាច្រើននាក់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មណ្ឌលសុខភាព សាលារៀន វត្តអារាម ប្រាសាទបុរាណ និងបានបង្ខំឱ្យប្រជាជនប្រមាណជាង ២០ម៉ឺនគ្រួសារត្រូវជម្លៀសចេញពីលំនៅដ្ឋានទៅកាន់ទីតាំងសុវត្ថិភាពជាច្រើនកន្លែងតាមបណ្តាខេត្តនានា។ មិនត្រឹមតែប៉ុណ្ណោះ ការឈ្លានពាននេះបណ្តាលឱ្យប៉ះពាល់ដល់ប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ ពិសេសបុគ្គលិកបោសសម្អាតមីន ប្រមាណជាង ៩០០ នាក់ ព្រមទាំងក្រុមគ្រួសារ ដែលត្រូវធ្វើការភៀសខ្លួនទៅកាន់ទីមានសុវត្ថិភាព។

សូមអានសេចក្តីណែនាំរបស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការរដោយសារមីនដូចខាងក្រោម៖