Close

អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ដោយ៖Liching Yi | 8 ម៉ោងមុន កម្ពុជាថ្ងៃនេះ
អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ អាជ្ញាធរមីន អំពាវនាវប្រជាពលរដ្ឋដែលវិលទៅលំនៅឋានវិញ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
ដើម្បីចូលរួមបង្ការទប់ស្កាត់នូវគ្រោះថ្នាក់ដោយសារគ្រាប់​យុទ្ធភណ្ឌមិនទាន់​ផ្ទុះ​ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម និងដើម្បីធានាសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋដែលនឹងវិលត្រឡប់ទៅលំនៅដ្ឋាន​វិញ។
ជាមួយគ្នានេះ អាជ្ញាធរមីនសូមអំពាវនាវ សូមកុំចូលតំបន់ណាដែលសង្ស័យបន្សល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ពីសង្គ្រាម និងមុនចូលតំបន់នោះត្រូវសាកសួរព័ត៍មានពីអាជ្ញាធរមានសមត្ថកិច្ច មេភូមិ​ មេឃុំ​ និងប៉ុស្តិ៍នគរបាល។
នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ​ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់​ កែច្នៃ​ គប់​ ដុំ​ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល​ និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាល​ មេភូមិ​ មេឃុំ​ និងប្រតិបត្តិករបោសសម្អាតមីន។

អត្ថបទទាក់ទង