កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរឱ្យបានខ្ជាប់ខ្ជួន !
ចាប់តាំងពីមានការអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា- ថៃ (GBC)មក មានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ដែលភាគីទាំងពីរបានអនុវត្តជាបន្តបន្ទាប់ ដូច ជាការប្តេជ្ញាក្នុងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ការធានាដល់ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹក