Close

សម្ដេចតេជោ ហ៊ុន សែន៖ ពិធីបុកល័ក្តពុំមានចំណុចណាប្រមាថមើលងាយដល់បងប្អូនឥស្លាមនោះទេ គឺមានតែបង្ហាញពីសាមគ្គីភាពជាតិសាសន៍និងសាសនា

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្ដេចតេជោ ហ៊ុន សែន៖ ពិធីបុកល័ក្តពុំមានចំណុចណាប្រមាថមើលងាយដល់បងប្អូនឥស្លាមនោះទេ គឺមានតែបង្ហាញពីសាមគ្គីភាពជាតិសាសន៍និងសាសនា សម្ដេចតេជោ ហ៊ុន សែន៖ ពិធីបុកល័ក្តពុំមានចំណុចណាប្រមាថមើលងាយដល់បងប្អូនឥស្លាមនោះទេ គឺមានតែបង្ហាញពីសាមគ្គីភាពជាតិសាសន៍និងសាសនា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម បានបង្ហោះខ្លឹមសារដូចខាងក្រោម៖

ម៉ោង២ទៀបភ្លឺថ្ងៃ២៤កុម្ភៈ២០២៦នេះ
នៅពេលខ្ញុំបន្តចូលរួមក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរខ្ញុំបានឃើញការបំភ្លឺរបស់អ្នកនាង ខាត់ សុឃីម និងសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទាក់ទងដល់វិធីបុកល័ក្ដក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរដែលទាក់ទងដល់បងប្អូនខ្មែរឥស្លាម។

ខ្ញុំសូមបងប្អូនខ្មែរឥស្លាមស្វែងយល់ឱ្យបានច្បាស់នូវចំណុចនេះព្រោះជាបញ្ហាប្រពៃណីទំនៀមទម្លាប់យូរលង់មកហើយ។

ក្នុងឈុតឆាកទៀតសោតពុំមានចំណុចណាជាការប្រមាថឬមើលងាយមើលថោកនោះទេ តែផ្ទុយទៅវិញមានខ្លឹមសារសុីជម្រៅខ្លាំងណាស់លើបញ្ហាសាមគ្គីភាពជាតិសាសន៍និងសាសនា។ បងប្អូនឥស្លាមបានជួយដល់បងប្អូនខ្មែរដែលទៅរកល័ក្ដនៅពេលឆ្លងទឹក។

សម្រាប់ខ្ញុំតាំងពីធំដឹងក្តីមក ខ្ញុំតែងទៅចូលរួមបុកល័ក្តសម្រាប់អ្នកស្គាល់គ្នានិងបន្តមកទៀតខ្ញុំរៀបការកូន៥នាក់
ដែលចាប់ផ្តើមនៅឆ្នាំ១៩៩៩។

កូនទាំង៥របស់ខ្ញុំសុទ្ធតែធ្វើពិធីបុកល័ក្ដដែលមានអ្នកដើរតួជាជនជាតិឥស្លាមចូលរួមដូចសម័យមុនដែរ។
ខ្ញុំមានវីដេអូសម្រាប់បងប្អូនស្វែងយល់និងអ្វីដែលខ្ញុំឲ្យតម្លៃខ្ពស់គឺសាមគ្គីភាពជាតិសាសន៍និងសាសនាដែលប្រទេសយើងគ្មានជម្លោះជាតិសាសន៍និងសាសនានោះទេ។

ខ្ញុំត្រូវបង្ហោះសារនេះទាំងយប់ព្រោះមិនចង់បិទក្រោល សេះនៅពេលសេះចេញផុតពីក្រោល៕

អត្ថបទទាក់ទង