Close

រាជរដ្ឋាភិបាលមិនយកពន្ធគយនិងអាករបន្ថែម រួមទាំងបញ្ចុះអាករលើតម្លៃបន្ថែមពី១០%មកនៅត្រឹម៤% ដែលធ្វើឱ្យតម្លៃប្រេងមានការធ្លាក់ចុះបន្តិច

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
រាជរដ្ឋាភិបាលមិនយកពន្ធគយនិងអាករបន្ថែម រួមទាំងបញ្ចុះអាករលើតម្លៃបន្ថែមពី១០%មកនៅត្រឹម៤% ដែលធ្វើឱ្យតម្លៃប្រេងមានការធ្លាក់ចុះបន្តិច រាជរដ្ឋាភិបាលមិនយកពន្ធគយនិងអាករបន្ថែម រួមទាំងបញ្ចុះអាករលើតម្លៃបន្ថែមពី១០%មកនៅត្រឹម៤% ដែលធ្វើឱ្យតម្លៃប្រេងមានការធ្លាក់ចុះបន្តិច

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការ អនុវត្តចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លៃលក់រាយប្រេងឥន្ធនៈ គឺត្រូវលក់៥៤០០រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និង ៦៧០០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម គឺប្រេងសាំង ៥៦០០រៀលក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៧០០០រៀលក្នុង១លីត្រ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានយកពន្ធគយនិងអាករបន្ថែម រួមទាំងបញ្ចុះអាករលើតម្លៃបន្ថែមពី១០%មកនៅត្រឹម៤% ដែលជាមូលហេតុធ្វើឱ្យតម្លៃមានការធ្លាក់ចុះដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដូចខាងក្រោម៖

អត្ថបទទាក់ទង