Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់និងចាំបាច់មួយចំនួនដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋពាក់ព័ន្ធតម្លៃប្រេង

ដោយ៖Liching Yi | ថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់និងចាំបាច់មួយចំនួនដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋពាក់ព័ន្ធតម្លៃប្រេង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់និងចាំបាច់មួយចំនួនដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋពាក់ព័ន្ធតម្លៃប្រេង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ដែលបង្កអោយមានការកើនឡើងនៃតម្លៃប្រេងឥន្ទន:ជាសាកលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍បន្ទាន់និងចាំបាច់មួយចំនួន ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងបានអនុវត្តរួចហើយរួមមាន៖
១/ បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ
២/ បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល
៣/ ពន្ធគយ ០ (សូន្យ) គឺជាការមិនយកពន្ធគយលើការនាំចូល

ជាមួយគ្នានេះ ដោយផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ទន:បន្តកើនឡើងនៅទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែម កាលពីថ្ងៃ២០ ខែមីនា ឆ្នាំ២០២៦ ដែលរួមមាន៖
១/ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ
២/ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០% និង
៣/ បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ចំនួន៦%។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បន្តតាមដានលើការវិវត្តនៃសភាពការណ៍ ជាពិសេសស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមក្នុងករណីចាំបាច់អោយបានទាន់ពេលវេលា៕

អត្ថបទទាក់ទង