សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវថ្មីមួយខ្សែឆ្ពោះទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកនឹងជួយលើកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

យោងតាមការបង្ហោះផ្សាយលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែតបានផ្តល់ជំនួយឧបត្ថម្ភកសាងផ្លូវថ្មីមួយខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង៩គីឡូម៉ែត្រមួយខ្សែ និងផ្លូវបេតុងប្រវែងជាង១គីឡូម៉ែត្រ ព្រមទាំងបញ្ជារលក់សំបុត្រថ្មីនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនោះទេ ប៉ុន្តែនឹងជួយជំរុញអ្នកទេសចរទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកកាន់តែច្រើន ដែលនឹងជួយបង្កើនចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋចំនួន ៤ ៣១៣គ្រួសារ នៅក្នុងឃុំទាំង៣ មានឃុំកំពង់ភ្លុក ឃុំមានជ័យ និងឃុំរលួស នៃស្រុកប្រាសាទបាគង ខេត្តសៀមរាបដោយផ្ទាល់ផងដែរ៕