ឯកសារចំនួន៣ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Ferdinand Marcos Jr. នៅកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដកឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣។
ឯកសារនោះទាំង៣នោះរួមមាន៖
- អនុស្សារណៈយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និង នគរបាលជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ចុះហត្ថលេខាដោយ លោក Maria Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
- អនុស្សារណៈយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង គណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោកបណ្ឌិត Shirley C. Agrupis ប្រធានគណៈកម្មការឧត្តមសិក្សា នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ហង្ស ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។
- អនុស្សារណៈយោគយល់ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោក Jim C. Syndiongco អនុរដ្ឋលេខាធិការអាកាសចរណ៍ និងអាកាសយានដ្ឋាន នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលើរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីលវិលនៃព្រះរាជាណាចក្រកម្ពុជា៕