Close

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានជួបប្រទះការលំបាកខ្លាំងណាស់ពីអតីតកាល ប៉ុន្តែយើងមិនរត់ចោលប្រជាជននោះទេ

ដោយ៖Liching Yi | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានជួបប្រទះការលំបាកខ្លាំងណាស់ពីអតីតកាល ប៉ុន្តែយើងមិនរត់ចោលប្រជាជននោះទេ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានជួបប្រទះការលំបាកខ្លាំងណាស់ពីអតីតកាល ប៉ុន្តែយើងមិនរត់ចោលប្រជាជននោះទេ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានបង្ហោះខ្លឹមសារអមដោយរូបថតមួយសន្លឹក ដែលបានរំលឹកពីប្រវត្តិអតីតកាលរបស់កម្ពុជា ដែលបានឆ្លងកាត់រដ្ឋប្រហារនិងសង្រ្គាម ដែលមានខ្លឹមសារថា៖

ថ្ងៃនេះជាខួបលើកទី៥៦ឆ្នាំ នៃរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីសំណាក់ពួក លន់ នល់ (១៨មិនា១៩៧០.១៨មិនា២០២៦) ដែលជាមូលហេតុនាំប្រទេសពីសន្តិភាពទៅកាន់សង្គ្រាមទាំងស្រុង។

គាប់ជួនម្សឹលម៉ិញខ្ញុំ បានទទួលរូបថតមួយសន្លឹកដែលស្រាវជ្រាវដោយ លោក អេង សុធីវណ្ណ ដែលអ្នកថតរូបបរទេសបានថតកាលពីថ្ងៃ១៥ មិនា ១៩៧៩ ដែលពេលនោះពិតមែនតែខ្ញុំនៅក្មេងតែស្គមទម្ងន់ប្រមាណ៥០គីឡូក្រាម។ សូមសង្កេតមើលសម្លៀកបំពាក់ខ្ញុំនាពេលនោះខោដោយខោ អាវដោយអាវ ដែលអាវរើសបានពីផ្ទះមួយនៅផ្សារធំថ្មីយកមកពាក់ជាមួយខោដែលមានស្រាប់។ គាប់ជួនថ្ងៃនោះវ៉ែនតាខ្ញុំជ្រុះកញ្ចក់មិនអាចពាក់បានទៀត។

សភាពការពេលនោះលំបាកខ្លាំងណាស់ តែយើងមិនរត់ចោលប្រជាជននោះទេ យើងប្រឹងងើបឈរឡើងដើម្បីរស់និងការស្តារនិងកសាងប្រទេសឡើងវិញទម្រាំបានដូចសព្វថ្ងៃ។

ខ្ញុំនៅចាំបានថា ក្នុងរយៈពេលនោះ ម៉ាណែត មិនហៅខ្ញុំថាជាពុកនៅឡើយ បន្ទាប់ពីជួបគ្នាឡើងវិញថ្ងៃ២៤ កុម្ភះ
១៩៧៩។ គេហៅខ្ញុំថាជាពូ និងតែងបណ្តេញខ្ញុំចេញនៅពេលខ្ញុំទៅជិតម្តាយរបស់គេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រូបថតរបស់សម្តេច ត្រូវបានអ្នកនិពន្ធបានសរសេរជាភាសាអង់គ្លេសដូចខាងក្រោម៖ The world’s youngest foreign minister:
Hun Sen, then 26 years old, meets with a Mongolian delegation in Phnom Penh on March 15, 1979. រដ្ឋមន្ត្រីការបរទេសវ័យក្មេងបំផុតរបស់ពិភពលោក៖ លោក ហ៊ុន សែន ដែលពេលនោះមានអាយុ២៦ឆ្នាំ បានជួបជាមួយគណៈប្រតិភូម៉ុងហ្គោលីនៅទីក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៧៩៕

អត្ថបទទាក់ទង