Close

ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ស្ថានភាពនៅច្រកអានសេះ ខេត្តព្រះវិហារ

ដោយ៖លី វិទ្យា | ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ស្ថានភាពនៅច្រកអានសេះ ខេត្តព្រះវិហារ ថ្ងៃនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ស្ថានភាពនៅច្រកអានសេះ ខេត្តព្រះវិហារ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) ប្រចាំទីស្នាក់ការទី១ នៅស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅច្រកព្រំដែនអានសេះ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ។ បេសកកម្មនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម IOT (HOM) រួមនិងសមាជិក និង ក្រោមការសម្របសម្រួលពីក្រសួងការពារជាតិកម្ពុជា។

សូមរំឭកថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ខាងលើនេះ បានចេញដំណើរពី ភ្នំពេញ ឆ្ពោះទៅទីស្នាក់ការប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី១១ ខែកញ្ញា ដើម្បីចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ដែលបានចូលធរមានតាំងពីថ្ងៃទី២៨ ខែកក្កដា។

រូបភាព៖ ក្រសួងការពារជាតិ

អត្ថបទទាក់ទង