Close

ក្រសួងការបរទេសកម្ពុជា បើកកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ

ដោយ៖Sun Dara | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
ក្រសួងការបរទេសកម្ពុជា បើកកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រសួងការបរទេសកម្ពុជា បើកកិច្ចប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចការព្រំដែនកម្ពុជា-ថៃ និងអង្គការអន្តរជាតិចំនួន ៦ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អត្ថបទទាក់ទង