
អត្ថបទវិភាគ៖ ការជឿជាក់លើរដ្ឋាភិបាល ជាអាវុធទប់ទល់និងយុទ្ធសាស្ត្របំភាន់នយោបាយរបស់ក្រុមប្រឆាំង
ថ្មីៗនេះក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងប្រើប្រាស់ឱកាសក្នុងពេលដែលប្រទេសជាតិកំពុងមមាញឹកជាប់ដៃក្នុងការដោះស្រាយបញ្ហាជម្លោះរឿងសង្គ្រាមឈ្លានពានពីប្រទេសថៃបែរជាក្រុមនេះរួមដៃជាមួយសត្រូវបង្កើតនូវព័ត៌មានមិនពិត ដើម្បីបង្កឲ្យមានការយល់ច្រឡំថា រដ្ឋាភិបាលស្ងាត់ស្ងៀមមិនធ្វើអ្វីនិងមិនផ្ដល់ព័ត៌មានឲ្យប្រជាពលរដ្ឋបានដឹងអំពីកិច្ចការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃថាក្នុងចេតនាលាក់កំបាំងព័ត៌មានជាដើម។ ប៉ុន្តែជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តចែករំលែកនិងផ្សព្វផ្សាយជូនដំណឹងជាហូរហែរតាមរយៈ អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងពាក់ព័ន្ធជាច្រើនទៀត ជាប្រចាំក្នុងគោលបំណង