Close

ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកបានដាក់ប្រទេសថៃទៅក្នុងបញ្ជីតាមដាន

ដោយ៖Liching Yi | 13 ម៉ោងមុន កម្ពុជាថ្ងៃនេះ
ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកបានដាក់ប្រទេសថៃទៅក្នុងបញ្ជីតាមដាន ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកបានដាក់ប្រទេសថៃទៅក្នុងបញ្ជីតាមដាន

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ Men Kimseng អ្នករាយការណ៍ព័ត៌មាន VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារដូចតទៅ៖

ក្រសួងហិរញ្ញវត្ថុ​សហរដ្ឋអាមេរិកបានដាក់ប្រទេសថៃទៅក្នុងបញ្ជីតាមដាន។ ការណ៍នេះដោយសារតែពាណិជ្ជកម្មរបស់ថៃនាំចូលអាមេរិកច្រើនលើស​និងទឹកប្រាក់សល់​ច្រើន។

ការដាក់ចូលក្នុងបញ្ជីនេះគឺអាមេរិកនឹងត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការអនុវត្តរូបិយប័ណ្ណ និងគោលនយោបាយអត្រាប្តូរប្រាក់របស់ប្រទេសថៃ។

ប្រទេសក្នុង​បញ្ជីតាមដានចំនួន ១០ រួមទាំងប្រទេសចិន ជប៉ុន និងកូរ៉េ ដោយថៃចូលក្នុងបញ្ជីនេះជាលើកដំបូង។ អាមេរិកនឹង​ត្រួតពិនិត្យយ៉ាងដិតដល់លើ​អន្តរាគមន៍ទីផ្សារូបិយប័ណ្ណ ឬគោលនយោបាយដែលមានឥទ្ធិពលលើអត្រាប្តូរប្រាក់ដោយមិនត្រឹមត្រូវ៕

អត្ថបទទាក់ទង