Close

អាជ្ញាធរមីន៖ ឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមបន្សល់ពីសង្គ្រាម បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ

ដោយ៖Liching Yi | 13 ម៉ោងមុន កម្ពុជាថ្ងៃនេះ
អាជ្ញាធរមីន៖ ឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមបន្សល់ពីសង្គ្រាម បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ អាជ្ញាធរមីន៖ ឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមបន្សល់ពីសង្គ្រាម បានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុផ្ទុះគ្រាប់បែកចង្កោមដែលបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួន៣នាក់ បានរងរបួសធ្ងន់ ស្រាលនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ឧប្បត្តិហេតុនេះបានកើតឡើងខណៈពេលដែលជនរង គ្រោះកំពុងបំពេញការងារ។ សោកនាដកម្មនេះបានបង្ហាញឱ្យឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរនិងមិនរើសអើង ដែលបង្កឡើងដោយគ្រាប់បែកចង្កោមបន្សល់ពីសង្គ្រាម។

អាជ្ញាធរមីន សូមសម្តែងនូវសម្មានចិត្តអាណិតអាសូរដោយស្មោះចំពោះបុគ្គលិកដែលរងរបួសនិងក្រុមគ្រួសាររបស់ពួកគេហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រការសម្របសម្រួល ការថែទាំវេជ្ជសាស្ត្រ ស្តារនីតិសម្បទា និងសេវាជំនួយជនរងគ្រោះផ្សេងៗ។

ឧប្បត្តិហេតុនេះ បានឆ្លុះបញ្ចាំងពីការពិតដែលកម្ពុជាតែងតែបានលើកឡើងពោលគឺផលវិបាកមនុស្សធម៌បង្កដោយគ្រាប់បែកចង្កោមនឹងបន្តអូសបន្លាយទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ។ ទោះបីសង្គ្រាមបានបញ្ចប់ សំណល់ជាតិផ្ទុះនៅតែបន្តបង្កហានិភ័យដល់អាយុជីវិត រំខានជីវភាពរស់នៅនិងរារាំងការអភិវឌ្ឍជាច្រើនទសវត្សរ៍ទៅមុខ៕

អត្ថបទទាក់ទង