Close

ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំនិងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាទោះបីជាមានការឈ្លានពានរបស់ថៃក្នុងឆ្នាំ២០២៥ ក៏ដោយ

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 12:42 pm កម្ពុជាថ្ងៃនេះ
ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំនិងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាទោះបីជាមានការឈ្លានពានរបស់ថៃក្នុងឆ្នាំ២០២៥ ក៏ដោយ ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំនិងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាទោះបីជាមានការឈ្លានពានរបស់ថៃក្នុងឆ្នាំ២០២៥ ក៏ដោយ

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្ដាញសង្គមរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារដូចតទៅ៖

ទីផ្សារសហរដ្ឋអាមេរិកនៅតែជាមូលដ្ឋានដ៏រឹងមាំនិងអាចទុកចិត្តបានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាដោយផ្តល់ចំណូលថេរជាបន្តបន្ទាប់ ទោះបីជាមានការឈ្លានពានរបស់ថៃលើកម្ពុជា ក្នុងឆ្នាំ២០២៥ ក៏ដោយ។ នៅឆ្នាំ ២០២៥ ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកបានកើនឡើង២៨% ដល់ ១២.៧ ពាន់លានដុល្លារ។ ការកើនឡើងដែលគួរឱ្យកត់សម្គាល់ រួមមានការនាំចេញស្បែកជើង ដែលកើនឡើង ៥២% ដល់ ៨៦៩ លានដុល្លារ និងការនាំចេញសំបកកង់ ដែលកើនឡើង ៤៥% ដល់ ១.១ ពាន់លានដុល្លារ។

តាមលក្ខណៈរដូវកាល ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិកជាទូទៅធ្លាក់ចុះនៅត្រីមាសទី៤ ព្រោះអ្នកលក់រាយអាមេរិកស្តុកសំលៀកបំពាក់ច្រើននៅត្រីមាសទី៣ ដើម្បីត្រៀមសម្រាប់រដូវត្រឡប់ទៅសាលារៀននិងរដូវលក់ពេលថ្ងៃបុណ្យចុងឆ្នាំ។

អស់រយៈពេលជាង ២៦ ឆ្នាំមកនេះ សហរដ្ឋអាមេរិកជាប្រភពចំណូលដែលអាចពឹងផ្អែកបានសម្រាប់កម្ពុជា។ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងរង់ចាំឲ្យរដ្ឋសភាកម្ពុជាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក (reciprocal trade agreement) ដែលបានធ្វើឡើងនៅខែតុលា ឆ្នាំ២០២៥។

The U.S. market remains a strong and reliable foundation for Cambodian economic growth, providing steady income even amid the 2025 Thai invasion of Cambodia. In 2025, Cambodian exports to the U.S. surged by 28% to $12.7 billion. Notable increases included footwear exports, which rose 52% to $869 million, and tire exports, which climbed 45% to $1.1 billion. Cambodia also expanded shipments of vehicle parts and rolled steel products, reflecting diversification in its manufacturing sector.

However, electrical equipment exports declined, primarily due to the discontinuation of solar panel shipments following U.S. penalties for transshipment from China.

Seasonally, Cambodian exports to the U.S. typically drop in the fourth quarter, as American retailers stockpile garments in the third quarter to prepare for back-to-school and holiday sales.

For over 26 years, the U.S. has been a dependable source of revenue for Cambodia. Currently, the U.S. awaits ratification of the October 2025 reciprocal trade agreement by the Cambodian National Assembly.