កងកម្លាំងជំនាញអង្គភាពCMAC បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ដែល យោធាថៃបានទម្លាក់ក្នុងដែនអធិបតេយ្យកម្ពុជា
កងកម្លាំងជំនាញអង្គភាពCMAC បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 ដែល យោធាថៃបានទម្លាក់ក្នុងដែនអធិបតេយ្យកម្ពុជា
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC)នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កងកម្លាំងជំនាញអង្គភាពCMAC បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ជាង២៣០គីឡូក្រាមចំនួន២គ្រាប់ ដែលគ្រាប់បែកទាំងនេះផលិតនៅខែមករា ឆ្នាំ២០១០ និងខែឧសភា ឆ្នាំ២០១១ ហើយគ្រាប់បែកទាំងនេះបានទម្លាក់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងសង្គ្រាមសៀមឈ្លានពាន ក្នុងភូមិសាស្ត្រសមរភូមិព្រំដែនកម្ពុជា-សៀម៕




