Close

ថ្នាក់ដឹកនាំគណបក្សទាំងបី កម្ពុជា-វៀតណាម-ឡាវ បង្ហាញជំហរស្របគ្នាថា សុវត្ថិភាពនិងសន្តិភាពតាមព្រំដែនគឺជាកត្តាចម្បង

ដោយ៖Liching Yi | ថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
ថ្នាក់ដឹកនាំគណបក្សទាំងបី កម្ពុជា-វៀតណាម-ឡាវ បង្ហាញជំហរស្របគ្នាថា សុវត្ថិភាពនិងសន្តិភាពតាមព្រំដែនគឺជាកត្តាចម្បង ថ្នាក់ដឹកនាំគណបក្សទាំងបី កម្ពុជា-វៀតណាម-ឡាវ បង្ហាញជំហរស្របគ្នាថា សុវត្ថិភាពនិងសន្តិភាពតាមព្រំដែនគឺជាកត្តាចម្បង

នៅវិមាន៧មករា ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាមនិងឡាវ ដោយមានការចូលរួមពីឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។

ថ្នាក់ដឹកនាំគណបក្សទាំងបីបានលើកឡើងថាសុវត្ថិភាពនិងសន្តិភាពតាមព្រំដែនគឺជាកត្តាចម្បងហើយក៏បានកោតសរសើរចំពោះអ្វីដែលប្រទេសទាំងបីបានធ្វើឡើងជាមួយគ្នាដោយរក្សាបាននូវទំនាក់ទំនងតាមព្រំដែនដ៏ល្អប្រសើរហើយបន្តនូវការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋនកម្មឆ្លងដែនដើម្បីធានាថា ព្រំដែនរវាងប្រទេសទាំងបីមានសុវត្ថិភាពហើយបន្តរក្សានូវសន្តិភាពតាមព្រំដែន។

លើសពីការជំរុញកិច្ចសហប្រតិបត្តិការរវាងគណបក្ស ថ្នាក់ដឹកនាំបក្សទាំងបី ក៏បានឯកភាពក្នុងការជំរុញនូវទំនាក់ទំនងត្រីភាគី (កម្ពុជា និងវៀតណាម) និង(កម្ពុជា និងឡាវ) ឱ្យកាន់តែរីកចម្រើននៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណីតាមព្រំដែនឱ្យកាន់តែល្អ។

ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍វត្តមានថ្នាក់ ដឹកនាំកំពូលនៃគណបក្សទាំងពីរដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សទាំង៣នៅក្នុងប្រទេសកម្ពុជាហើយសម្តេចតេជោបានចាត់ទុកជំនួបប្រជុំរវាងថ្នាក់ដឹកនាំគណបក្សទាំងបី នៅពេលនេះគឺជាឱកាសនៃការពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងក្នុងកម្រិតត្រីភាគីនៃគណបក្សទាំងបីនិងក្របខណ្ឌនៃរដ្ឋាភិបាលនៃប្រទេសទាំងបីដើម្បីឱ្យមិត្តភាពជាប្រពៃណីរវាងអ្នកជិតខាងនៃប្រទេសទាំងបីកាន់តែស៊ីជម្រៅនិងរីកចម្រើនបន្ថែមទៀត ។

ថ្នាក់ដឹកនាំគណបក្សទាំងបីសុទ្ធតែបានឯកភាពគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងគណបក្សទាំងបី ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងបី។ ចំណុចរួម ដែលថ្នាក់ដឹកនាំកំពូលទាំងបីបានរំលេចនោះគឺទាក់ទងទៅនឹងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងការទូត នយោបាយទៅជាមួយគ្នានិងទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ថ្នាក់ដឹកនាំគណបក្សទាំងបី ក៏បានឯកភាពគ្នាក្នុងការ ពង្រីកនិងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីរួមទាំងយុវជនអ្នកបន្តវេននៃប្រទេសទាំងបីឱ្យកាន់តែសកម្មបន្ថែមទៀតដែរ។ បន្ថែមពីនេះ ក៏ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីយកចិត្តទុកដាក់ខ្ពស់និងជំរុញឱ្យបណ្តាគណបក្សទាំងបីរួមគ្នាបណ្តុះបណ្តាលយុវជនបន្តវេន របស់គណបក្សឱ្យកាន់តែមានផុលផុសនិងកាន់តែសកម្ម បន្ថែមទៀតដែរ៕

អត្ថបទទាក់ទង