អង្គទូតនិងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិនានាប្រចាំកម្ពុជាចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ
អង្គទូតនិងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិនានាប្រចាំកម្ពុជាចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូតនិងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំង នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានឈ្លានពានកាន់កាប់ដោយអាវុធហើយបន្តដាក់ពង្រាយទូកុងតឺន័រនិងបន្លាលួស។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្រ្តីស្តីទីនិងគណៈប្រតិភូ ក៏បានជួបសួរសុខទុក្ខ និងនាំអំណោយជាគ្រឿង ឧបភោគបរិភោគពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ផ្តល់ជូនបងប្អូនពលរដ្ឋភៀសសឹកកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកនៅវត្តចាន់សុី និងវត្តកណ្តោល ខេត្តបន្ទាយមានជ័យ ផងដែរ។
លោកជំទាវក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
On 23 February 2026, Her Excellency EAT Sophea, Acting Minister of Foreign Affairs and International Cooperation, led a site visit by members of the diplomatic corps to the areas invaded and occupied by Thai armed forces in Chouk Chey Village, Prey Chan Village, and Boeung Trakuan locality of Banteay Meanchey Province of Cambodia. These are the areas where Thai forces have further blocked off with containers and barbed wire.
At the same time, the Acting Minister and the delegation also visited and delivered food and essential supplies provided by His Excellency Deputy Prime Minister PRAK Sokhonn to the displaced persons currently staying in the makeshift shelters at Chansi Pagoda and Kandoal Pagoda in Banteay Meanchey Province.
Her Excellency also affirmed that the Royal Government of Cambodia remains firmly committed to resolving all border issues peacefully, in accordance with international law and relevant bilateral agreements, while strictly adhering to the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) of 27 December 2025.




