Close

កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា

ដោយ៖Liching Yi | 4 ម៉ោងមុន កម្ពុជាថ្ងៃនេះ
កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបដិសេធយ៉ាងដាច់អហង្ការចំពោះការលើកឡើងថ្មីៗនេះរបស់អ្នកការទូតជាន់ខ្ពស់ប្រទេសថៃ ដូចដែលបានផ្សព្វផ្សាយដោយ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដោយចោទប្រកាន់ថា ប្រទេសកម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា។

កម្ពុជាសូមអះអាងថា ប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏មានតម្លៃវិសេសវិសាល ជាសកលរបស់អង្គការយូណេស្កូ គឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ។ ទីតាំងនេះពុំដែលត្រូវបាន រៀបចំ អភិវឌ្ឍ ឬប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ។

សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដូចខាងក្រោម៖

អត្ថបទទាក់ទង