Close

រដ្ឋមន្ត្រីក្រសួងការងារ៖ ប.ស.ស. កំពុងវិវត្តយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុក

ដោយ៖Liching Yi | ថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
រដ្ឋមន្ត្រីក្រសួងការងារ៖ ប.ស.ស. កំពុងវិវត្តយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុក រដ្ឋមន្ត្រីក្រសួងការងារ៖ ប.ស.ស. កំពុងវិវត្តយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុក

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងថា ប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី ហើយសមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។ ឯកឧត្តម បានថ្លែងដូចនេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅរាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ ឯកឧត្ដម ក៏បានថ្លែងបន្តថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ តាមរយៈការទទួលការទទួលបានជំនួយឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលនេះកើតចេញពីការចូលរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

ជាមួយគ្នានោះផងដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមថា សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន៖
១- ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, ២- ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ
៣- ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន
៤- ការយកចិត្តទុកដាក់លើមាតា និងទារក និង
៥- សន្តិសុខស្មារតីនៅវ័យជរា៕

អត្ថបទទាក់ទង