Close

រដ្ឋបាលខេត្តកំពង់ធំសម្រេចដាក់វិធានការអនុវត្តជាបណ្តោះអាសន្នដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ដោយ៖Liching Yi | 6 ម៉ោងមុន កម្ពុជាថ្ងៃនេះ
រដ្ឋបាលខេត្តកំពង់ធំសម្រេចដាក់វិធានការអនុវត្តជាបណ្តោះអាសន្នដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំសម្រេចដាក់វិធានការអនុវត្តជាបណ្តោះអាសន្នដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំស្តីពីការហាមឃាត់ជាបណ្តោះអាសន្ន ចំពោះសកម្មភាពមួយចំនួន នៅលើផ្ទៃបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំបានឲ្យដឹងថា បន្ទាប់ពីរដូវបើកនេសាទមក គឺមានសកម្មភាពនេសាទមួយចំនួនពីសំណាក់អ្នកក្រៅមូលដ្ឋាន និងសហគមន៍ បាន ចូលមកធ្វើការនេសាទនៅក្នុងបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលក្នុងនោះសកម្មភាពខ្លះមានភាព អាណាធិបតេយ្យ ជាពិសេសការនេសាទលៀស និងការប្រើប្រាស់ឧបករណ៍នេសាទត្រី ដោយមិនគោរពទៅតាម ច្បាប់កំណត់ និងការណែនាំរបស់សមត្ថកិច្ចជំនាញនោះទេ។

ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាប ស្ថិតក្នុង ភូមិសាស្ត្រខេត្តកំពង់ធំ ប្រកបដោយចីរភាព រដ្ឋបាលខេត្ត សម្រេចដាក់វិធានការអនុវត្តជាបណ្តោះអាសន្នដូចខាងក្រោម៖

១- ហាមឃាត់ជាបណ្តោះអាសន្នចំពោះអាជីវកម្មនេសាទលៀសគ្រប់រូបភាពនៅបឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

២- ហាមឃាត់ជាបណ្តោះអាសន្នចំពោះបងប្អូនប្រជាពលរដ្ឋដែលមកពីក្រៅសហគមន៍ និងពុំមានទីលំនៅអចិន្ត្រៃយ៍នៅឃុំពាមបាង ស្រុកស្ទោង និងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចូលមកធ្វើការនេសាទដោយគ្មានការអនុញ្ញាតនៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខាងលើ។

៣- ហាមឃាត់ចំពោះការនេសាទ ដោយប្រើប្រាស់ម៉ាស៊ីនទូកដែលមានកម្លាំងសេះចាប់ពី ២០០សេះ ឡើងទៅ៕

អត្ថបទទាក់ទង