Close

បារាំងគាំទ្រគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព

ដោយ៖Liching Yi | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
បារាំងគាំទ្រគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព បារាំងគាំទ្រគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចការងាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅទីក្រុងប៉ារីស សាធារណៈរដ្ឋបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ គឺទទួលបានលទ្ធផលផ្លែផ្កាល្អគួរជាទីមោទន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុបនិងការបរទេសបារាំងថា កម្ពុជាស្ថិតក្នុងចំណោម ប្រទេសមួយចំនួនតូចដែលបានលុបចោលទោសប្រហារជីវិត ដែលនេះសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ គឺកម្ពុជាប្ដេជ្ញាចិត្តក្នុងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ថែរក្សាសន្តិភាព និងស្ថិរភាព ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការ ធានាការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្លួនទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ដោយសុខសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណប្រទេសបារាំង សម្រាប់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយជម្លោះដោយសន្តិវិធី និងសម្រាប់ការផ្តល់សិទ្ធិឱ្យចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន។ ទន្ទឹមនោះផងដែរ ឯកឧត្តម Jean-Noël BARROT ក៏បានឆ្លើយបតបញ្ជាក់វិញថា ប្រទេសបារាំងបានត្រៀមលក្ខណៈរួចជាស្រេចក្នុងគាំទ្ររាល់គំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងគោលបំណងជំរុញដោះស្រាយជម្លោះដោយសន្តិវិធីដោយអនុលោមតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង