សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យសម្តីរបស់កន្និដ្ឋាមានចរិតគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយនិងអាចបង្កការបែកបាក់ក្នុងសង្គមកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន៖ ពាក្យសម្តីរបស់កន្និដ្ឋាមានចរិតគំរាមកំហែងមកលើពលរដ្ឋនៃរដ្ឋអធិបតេយ្យមួយនិងអាចបង្កការបែកបាក់ក្នុងសង្គមកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាតាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦ បានបង្ហោះខ្លឹមសារដូចខាងក្រោម៖
ប៉ុន្មានថ្ងៃនេះ មានការជជែកលើរឿងក្មួយស្រីកន្និដ្ឋា ដែលចេញមកបញ្ចេញមតិលើរឿងដែលថា អាមេរិកអាចមក
ចាប់បងប្អូនខ្មែរឥស្លាមដែលកាន់សាសនាបែបអ៊ីរ៉ង់នៅកម្ពុជា។
ខ្ញុំមិនគួរចូលពាក់ព័ន្ធជាមួយរឿងនេះទេ ប៉ុន្តែបើខ្ញុំមិនទប់ស្កាត់ទេ រឿងនេះវារីកកាន់តែធំ ព្រោះអ្វីដែលកន្និដ្ឋាលើកឡើងវាមានចរិតជាការគំរាមកំហែងមកលើពលរដ្ឋ នៃរដ្ឋអធិបតេយ្យមួយដែលសូម្បីរដ្ឋាភិបាលអាមេរិកក៏ប្រហែលជាមិនហ៊ាននិយាយពាក្យនេះផង។
អ្វីដែលគ្រោះថ្នាក់ជាងនេះទៀតគឺបង្កគ្រោះថ្នាក់នៃការ បែងចែកនិកាយសាសនាក្នុងសាសនាឥស្លាមផងនិង
ការបែងចែកសាសនាផ្សេងគ្នានៅកម្ពុជាផង។ អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធ តែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង។
ជាង៤៧ឆ្នាំ នៃការចូលរួមកាន់អំណាចនៅកម្ពុជា ខ្ញុំខិតខំធ្វើសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលធ្វើឲ្យ
គ្មានជម្លោះជាតិសាសន៍និងសាសនានៅកម្ពុជានោះឡើយ៕




