Close

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិកក្នុងដំណាក់កាលដំបូងទៅកាន់ទីផ្សារប្រទេសចិន

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិកក្នុងដំណាក់កាលដំបូងទៅកាន់ទីផ្សារប្រទេសចិន កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបក (ប្រភេទ M23) ដែលមានតម្លៃប្រមាណ ៣៥ លានដុល្លារអាមេរិកក្នុងដំណាក់កាលដំបូងទៅកាន់ទីផ្សារប្រទេសចិន

នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ (EPTF) បានអនុញ្ញាតជូន លោក Jiang Xiaofei នាយកនៃគណៈកម្មាធិការការងារពង្រីកសហគ្រាសនៅក្រៅប្រទេស នៃវិទ្យាស្ថានចិនសម្រាប់យុទ្ធសាស្រ្តនវានុវត្តន៍ និងអភិវឌ្ឍន៍ (China Institute for Innovation and Development Strategy – CIIDS) ដឹកនាំគណៈប្រតិភូក្រុមហ៊ុន China Bonded Port Group Co., Ltd. និងតំណាងក្រុមហ៊ុន Men Sarun MDR Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្មផងដែរ។

ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-ចិន ព្រមទាំងស្វែងយល់ពីសក្តានុពលក្នុងការជំរុញការនាំចេញកសិផលកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវិស័យកសិ-ឧស្សាហកម្ម និងខ្សែចង្វាក់តម្លៃ ដែលជាចលករជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកម្ពុជា” រវាងក្រុមហ៊ុន China Bonded Port Group Co., Ltd. និងក្រុមហ៊ុន Men Sarun MDR Co., Ltd.។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងចាប់ផ្តើមនាំចេញគ្រាប់ស្វាយចន្ទីទាំងសំបក (ប្រភេទ M23) ក្នុងជំហានដំបូងដែលមានទំហំទឹកប្រាក់ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាម៉េរិក ដោយភាគីទាំងពីរមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការជំរុញទំហំនាំចេញបន្ថែមទៀត ដែលរំពឹងថានឹងអាចកើនឡើងដល់សក្តានុពលទឹកប្រាក់ប្រមាណ ៤០០លានដុល្លារសហរដ្ឋអាម៉េរិក នាពេលអនាគត។

គួរបញ្ជាក់ផងដែរថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងផ្គូរផ្គងយ៉ាងសកម្មរបស់ ក្រុមការងារជំរុញការនាំចេញ (EPTF) នៃក្រសួងពាណិជ្ជកម្ម ដែលតែងតែដើរតួនាទីជាតួអង្គស្នូលក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនាំចេញកម្ពុជា ជាមួយអ្នកបញ្ជាទិញសក្តានុពលអន្តរជាតិ។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែធានាបាននូវកំណើននៃការនាំចេញស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិនជាបន្តបន្ទាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាវិជ្ជមានដ៏ធំក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការនាំចេញកសិផលជាតិចូលទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

Cambodia will export in-shell cashew nuts (M23 type) worth approximately USD 35 million initially, with plans to expand exports to USD 400 million in the future

(Phnom Penh): On the morning of Wednesday, 11 March 2026, at the Ministry of Commerce, His Excellency SAMHENG Bora, Secretary of State and Chairman of the Export Promotion Task Force (EPTF), received a business delegation led by Mr. Jiang Xiaofei, Director of the Overseas Enterprise Expansion Working Committee of the China Institute for Innovation and Development Strategy (CIIDS). The delegation included representatives from China Bonded Port Group Co., Ltd. and Men Sarun MDR Co., Ltd. The meeting was also attended by the Undersecretary of State, the Director General of Trade Promotion, and technical officers of the Ministry.

The meeting aimed to strengthen and expand bilateral economic, trade, and investment cooperation between Cambodia and China, while exploring potential avenues to boost Cambodian agricultural exports. His Excellency Secretary of State extended a warm welcome and engaged in fruitful discussions focused on enhancing the agro-industry sector and its value chains, which serve as key drivers of Cambodia’s sustainable economic development.

Taking this important opportunity, His Excellency the Secretary of State witnessed the signing ceremony of a Memorandum of Understanding (MoU) on the “Supply Contract of Cambodian Cashew Nuts” between China Bonded Port Group Co., Ltd. and Men Sarun MDR Co., Ltd.Under this agreement, Cambodia will export in-shell cashew nuts (M23 type) worth approximately USD 35 million initially, with plans to expand exports to USD 400 million in the future.This remarkable milestone is the direct result of the active coordination and dedicated business-matching efforts of the Ministry’s Export Promotion Task Force (EPTF), which consistently serves as a key catalyst in connecting Cambodian exporters with potential international buyers. The robust cooperation between the two companies not only ensures the continued growth of cashew exports to the Chinese market but also sends a strong positive signal to attract more Chinese investors to Cambodia, ultimately paving the way for broader expansion of national agricultural exports into the global market.

អត្ថបទទាក់ទង