Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបនិងសម្អាត Online Scam ឱ្យអស់

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបនិងសម្អាត Online Scam ឱ្យអស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបនិងសម្អាត Online Scam ឱ្យអស់

ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបនិងសម្អាត Online Scam ឱ្យអស់ ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់កម្ពុជាឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស, ទេសចរអន្តរជាតិនិងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត បានគូសបញ្ជាក់ថា ថ្មីៗនេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានទទួលការអនុម័តពីគណៈរដ្ឋមន្ត្រី ហើយសេចក្តីព្រាងច្បាប់នេះបានបញ្ជូនដល់រដ្ឋសភារួចហើយ។

នៅក្នុងបិរបទនៃភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់អំពីគោលនយោបាយការបរទេសកម្ពុជាដែលផ្តោតលើពហុភាគីនិយម ច្បាប់អន្តរជាតិ និងការបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានា និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់ប្រទេសសេដ្ឋកិច្ចតូចៗដូចកម្ពុជា ក្នុងការកសាងភាពធន់ ពង្រឹងក្របខ័ណ្ឌអភិបាលកិច្ចនិងធ្វើពិពិធកម្មភាពជាដៃគូជាមួយបណ្តាប្រទេស និងដៃគូនានាក្នុងតំបន់និងសកលលោក។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត Christian DesRoches បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កាណាដាក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។ ឯកឧត្តមបានគូសបញ្ជាក់ពីវត្តមានការទូតឡើងវិញរបស់ប្រទេសកាណាដានៅកម្ពុជា និងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់វិនិយោគិនកាណាដា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងផងដែរ អំពីការកើនឡើងនៃកម្រិតជីវភាពនៃប្រជាជនកម្ពុជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពស្វាហាប់ ដែលបានបង្កើតជាឱកាសដ៏ល្អសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគនិងការបង្កើតការងារនិងប្រាក់ចំណូល។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហា Online Scam ផងដែរ៕

អត្ថបទទាក់ទង