កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៧ នៅរាជធានីបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំបានពិនិត្យការត្រៀមរៀបចំ ដើម្បីធានាឱ្យកិច្ចប្រជុំ AEMM លើកទី២៥ ប្រព្រឹត្តទៅដោយរលូន និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអាស៊ាន និងសហភាពអឺរ៉ុប ក្នុងការបញ្ចប់សេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលជាឯកសារលទ្ធផលដ៏សំខាន់សម្រាប់អនុម័តនៅក្នុងកិច្ចប្រជុំនេះ៕
On the morning of 27 April 2026, His Excellency KUNG Phoak, Secretary of State and ASEAN SOM Leader of Cambodia, attended the ASEAN-EU Senior Officials’ Preparatory Meeting ahead of the 25th ASEAN-EU Ministerial Meeting (AEMM), scheduled for 28 April 2027 in Bandar Seri Begawan, Brunei Darussalam.
The Meeting reviewed preparations to ensure the smooth holding of the 25th AEMM and commended the efforts of ASEAN and EU teams in finalising the Joint Ministerial Statement, a key deliverable to be adopted at the Meeting.




