Close

«មន្ត្រីជាអ្នកបម្រើរាស្ត្រ» គឺពាក្យក្រើនរំលឹកដ៏មោះមុតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈចុះទៅតាមបណ្តាខេត្តកន្លងមកនេះ

ដោយ៖Liching Yi | ម្សិលមិញ ម៉ោង 2:24 am កម្ពុជាថ្ងៃនេះ
«មន្ត្រីជាអ្នកបម្រើរាស្ត្រ»  គឺពាក្យក្រើនរំលឹកដ៏មោះមុតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈចុះទៅតាមបណ្តាខេត្តកន្លងមកនេះ «មន្ត្រីជាអ្នកបម្រើរាស្ត្រ» គឺពាក្យក្រើនរំលឹកដ៏មោះមុតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ខណៈចុះទៅតាមបណ្តាខេត្តកន្លងមកនេះ

ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះគេសង្កេតឃើញនូវសកម្មភាពកិច្ចការងារសង្គមដ៏លេចធ្លោរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តាម រយៈការចុះបំពេញបេសកកម្មជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន តាម បណ្តាខេត្តនានាជាបន្តបន្ទាប់។

សកម្មភាពនេះមិនត្រឹមតែជាការបំពេញតួនាទីក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺ ជា យុទ្ធសាស្ត្រក្នុងការចុះពង្រឹងគណនេយ្យភាពរវាងស្ថាប័នព្រឹទ្ធសភា និងអង្គបោះឆ្នោត ដែលជា តួ អង្គសំខាន់ក្នុងការជំរុញយន្តការអភិបាលកិច្ចល្អនៅថ្នាក់ក្រោមជាតិឱ្យមានតម្លាភាព និងប្រសិទ្ធភាព ខ្ពស់បំផុតផងដែរ។ តាមរយៈការចុះផ្ទាល់តាមបណ្តាខេត្តចំនួន ៦ កន្លងមកនេះ រួមមានកំពង់ចាម ត្បូង​ឃ្មុំ កំពង់ស្ពឺ តាកែវ កំពត និងកែប សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវវត្តមានដ៏កក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់មន្ត្រីដែលជាអ្នកតំណាងឱ្យរាជរដ្ឋាភិបាលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

នៅក្នុងខ្លឹមសារនៃកិច្ចពិភាក្សានីមួយៗ សម្តេចតេជោបានផ្តល់តម្លៃយ៉ាងខ្លាំង​ទៅលើសមិទ្ធផល​ដែ​ល​រដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាន ជាពិសេសការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម គោ​ល​នយោបាយភូមិ ឃុំមានសុវត្ថិភាព និងការទប់​ស្កាត់រាល់​ទង្វើបង្កចលាចល​នានាដែល​យាយី​ដល់​សេចក្តីសុខរបស់ពលរដ្ឋ។

 

ទន្ទឹមនឹងការកោតសរសើរ សម្តេចតេជោក៏បានសង្កត់ធ្ងន់លើបន្ទាត់​ក្រហមនៃក្រម​សីលធម៌​​របស់​មន្ត្រី​នៅមូលដ្ឋាន ដោយបានរំលឹកដាស់តឿនយ៉ាងម៉ឺងម៉ាត់ថា មន្ត្រីត្រូវតែលុបបំបាត់ចោល​នូវ​ភាពអសកម្ម និងចៀសវាងឱ្យបានជាដាច់ខាតនូវការប្រើប្រាស់អំណាចដើម្បីគៀបសង្កត់ពលរដ្ឋ។ សម្តេចតេជោក៏បានលើកឡើងនូវមេរៀនជាបទពិសោធន៍ស្តីពីគ្រួសាររបស់មន្ត្រីដែលមានមុខតំណែង និងអំណាចហើយកំពុងរំលោភអំណាចរដ្ឋ ដែលសម្តេចតែងលើកឡើងថា «ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥» មិនត្រូវឱ្យមានជាដាច់ខាត។ សារនយោបាយនេះ គឺជាការព្រមានដ៏មាន​​ឥទ្ធិពល​មួយ​​ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ឱ្យប្រុងប្រយ័ត្នចំពោះឥរិយាបថ​គ្រួសារនិយមដែលអាច​​បង្កជាភាព​ថ្នាំង​ថ្នាក់ និងបំផ្លាញជំនឿចិត្តរបស់រាស្ត្រមកលើស្ថាប័នរដ្ឋ។

ក្រៅពីបញ្ហាអភិបាលកិច្ចល្អ សម្តេចតេជោ នៅតែបន្តបង្ហាញនូវទឹកចិត្ត​កតញ្ញូតាចំពោះវីរៈយុទ្ធជន​ទាំងអស់​ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ។ ការរំលឹកដល់អាជ្ញាធរគ្រប់​លំដាប់ថ្នាក់​ឱ្យ​យ​ក​ចិត្តទុកដាក់ដិតដល់លើគ្រួសារយុទ្ធជនជួរមុខ យុទ្ធជនពលី និងអតីតយុទ្ធជន គឺជាសក្ខីភាពនៃ​គោល​​​នយោបាយមិនបោះបង់អ្នកណាម្នាក់ចោលឡើយ ជាពិសេសអ្នកដែលបានលះបង់សាច់​ស្រស់​ឈាមស្រស់ដើម្បីបុព្វហេតុជាតិ និងសុខសន្តិភាព។ សម្តេចតេជោបានណែនាំឱ្យ​មន្ត្រី​មូល​ដ្ឋាន​ត្រូវចុះជាប់ជាមួយគ្រួសារយុទ្ធជនទាំងនោះ ដើម្បីពិនិត្យស្ថានភាពជីវភាព និងផ្តល់ឱកាសសិក្សា​រៀន​សូត្រដល់កូនចៅពួកគេតាម   រយៈអាហារូបករណ៍របស់សម្តេចផង និងអាហាររូបករណ៍​ផ្សេង​ៗ​ទៀតផងដែរ។ ការចិញ្ចឹមសកម្មភាពនេះ គឺជាការកសាង​ធនធានមនុស្សបន្តវេនពីគ្រួសារ​អ្នក​ស្នេ​ហាជាតិ។

បន្ថែមលើនេះ បញ្ហាដីធ្លីដែលជាជម្លោះដ៏ក្តៅគគុកនៅតាមមូលដ្ឋាន ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យមានការដោះស្រាយតាមរយៈការពន្លឿនការចេញបណ្ណកម្មសិទ្ធិ ដើម្បីផ្តល់ភាព​ស្រប​ច្បាប់ និងសេចក្តីសុខសាន្តដល់ម្ចាស់ដីពិតប្រាកដ។

សរុបមក ដំណើរចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល ៥ សប្តាហ៍កន្លងមកនេះ គឺជាសកម្មភាពនយោបាយដែលមានលក្ខណៈជាយុទ្ធសាស្ត្រក្នុងការ “ដាស់ស្មារតីមន្ត្រី និងពង្រឹង ទំនុកចិត្តរាស្ត្រ” ។ ជាការដាស់តឿនចុងក្រោយ សម្តេចតេជោ បានផ្តល់សារដ៏សាមញ្ញ តែមាន អត្ថ ន័យជ្រាលជ្រៅដល់មន្ត្រីមូលដ្ឋានទាំងអស់ថា  “មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ប៉ុន្តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន” ហើយសារនេះហាក់បានក្លាយទៅ ជាទិសស្លោក សម្រាប់រដ្ឋបាលសាធារណៈទាំងអស់យកទៅអនុវត្តក្នុងការបម្រើប្រជាជននៅគ្រប់កាលៈទេសៈ។

ដូច្នេះ មន្ត្រីគ្រប់រូបត្រូវបំប្លែងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំងនេះឱ្យទៅជាសកម្មភាពជាក់ស្តែង នោះវានឹងក្លាយទៅជាកម្លាំងចលករយ៉ាងខ្លាំងក្លាក្នុងការកសាងសង្គមមួយដែលមានយុត្តិធម៌ ប្រសិទ្ធភាព និងភាពសុខដុមរមនា ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិលើ គ្រប់ វិស័យ៕

ដោយ៖ ឌី វីរៈ

អត្ថបទទាក់ទង