Close

ហេតុអ្វីបានជាកម្ពុជាធ្វើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃកំពុង បន្តឈ្លានពាន?

ដោយ៖Liching Yi | ថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
ហេតុអ្វីបានជាកម្ពុជាធ្វើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃកំពុង បន្តឈ្លានពាន? ហេតុអ្វីបានជាកម្ពុជាធ្វើការតវ៉ាទៅកាន់ភាគីថៃជាបន្តបន្ទាប់ឥតឈប់ឈរ ខណៈដែលថៃកំពុង បន្តឈ្លានពាន?

តាមការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការតវ៉ារបស់កម្ពុជាទៅកាន់ភាគីថៃជាបន្តបន្ទាប់ គឺមានគោលបំណងចម្បងក្នុងការការពារ និងបញ្ជាក់ជំហរ របស់ខ្លួនលើអធិបតេយ្យភាព និងបូរណភាពទឹកដី តាមផ្លូវច្បាប់អន្តរជាតិនិងការទូត និងជាសារបញ្ជាក់ប្រាប់ភាគីថៃថា ទឹកដីកម្ពុជាមិនអាចត្រូវបានកាន់កាប់ដោយខុសច្បាប់បានឡើយ។ លើសពីនេះ កម្ពុជាប្រើវិធានការតវ៉ានេះដើម្បីជំរុញឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងជំរុញឱ្យមានការដោះស្រាយបញ្ហា ដោយសន្តិវិធី ចៀសវាងការប្រើកម្លាំង ឬសកម្មភាពដែលអាចបង្កការតានតឹងបន្ថែមនៅលើដី។

ម្យ៉ាងទៀត ការតវ៉ាជាបន្តបន្ទាប់ក៏បង្ហាញពីភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថិរភាព នៅតំបន់ព្រំដែន តែកម្ពុជានៅតែការពារយ៉ាងម៉ឺងម៉ាត់លើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ វាក៏ជាវិធីសាស្ត្រមួយក្នុងការ បញ្ជូនសារដល់សហគមន៍អន្តរជាតិថា កម្ពុជាគោរពច្បាប់ និងប្រើយន្តការសន្តិវិធីក្នុងការដោះស្រាយវិវាទ ដោយមាន គោលបំណងបង្កើតព្រំដែនដែលមានសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា៕

អត្ថបទទាក់ទង