តើសកម្មភាពឈ្លានពានរបស់ភាគីថៃបានបង្កផលប៉ះពាល់ដល់សិទ្ធិ និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាដូចម្តេចខ្លះ?
ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា សកម្មភាពរបស់ភាគីថៃ ដូចជា ការកាន់កាប់ទឹកដី ការបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ការបំផ្លិចបំផ្លាញ ផ្ទះសម្បែង និងទីតាំងសាសនា ការលួចទ្រព្យសម្បត្តិ និងការរារាំងមិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅលំនៅឋាន បានបង្ក ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
សកម្មភាពទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋជាងកន្លះលាននាក់ត្រូវផ្លាស់ទីលំនៅ និងបាត់បង់លទ្ធភាពរក្សាលំនឹងជីវភាព និងប្រកបរបរនៅក្នុងតំបន់របស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេស ស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាព ដែលជា ជនងាយរងគ្រោះស្រាប់ទៅហើយនោះ ត្រូវប្រឈមនឹងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៕




