Close

តើកម្ពុជារំពឹងអ្វីខ្លះពីដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS?

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើកម្ពុជារំពឹងអ្វីខ្លះពីដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS? តើកម្ពុជារំពឹងអ្វីខ្លះពីដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS?

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានបង្ហាញជំហរយ៉ាងច្បាស់ថា កម្ពុជារំពឹងលើដំណើរការផ្សះផ្សានេះនឹងផ្ដល់នូវឱកាសសម្រាប់ភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងបញ្ហាដែនសមុទ្រតាមផ្លូវសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាក៏រំពឹងថា ដំណើរការនេះ អាចជួយបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏មានសក្តានុពលនៅក្នុងតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា។ កម្ពុជាយល់ថា ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់សន្តិសុខថាមពលក្នុងតំបន់ផងដែរ៕

អត្ថបទទាក់ទង