តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថារាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើបទឈប់បាញ់ ដែលកំណត់ឱ្យកងកម្លាំងនៅតាមទីតាំងរបស់ខ្លួនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីមែនដែរឬទេ?
តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថារាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាលើបទឈប់បាញ់ ដែលកំណត់ឱ្យកងកម្លាំងនៅតាមទីតាំងរបស់ខ្លួនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីមែនដែរឬទេ?
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានឲ្យដឹងថា នេះគឺជាការបកស្រាយបំភ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅស្រុកមួយចំនួនតូចតែប៉ុណ្ណោះ។ បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាមានគោលបំណងសំខាន់គឺការបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាស្ថានភាពនៅលើ ទីតាំងជាក់ស្តែង ដើម្បីទប់ស្កាត់ការផ្លាស់ទីកងកម្លាំង និងការបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។
គួរបញ្ជាក់ផងដែរថា ការកំណត់ឱ្យកងកម្លាំង នៅតាមទីតាំងដែលខ្លួនកំពុងឈរជើងគឺជាវិធានការរក្សាស្ថានភាពបណ្តោះអាសន្នសម្រាប់ការអនុវត្តបទឈប់បាញ់ មិនមែនជាការកំណត់ខ្សែព្រំដែន ឬការទទួលស្គាល់ថាទីតាំងនោះជាទឹកដីរបស់ភាគីណាមួយជាអចិន្ត្រៃយ៍ឡើយ។ បញ្ហា នេះត្រូវបានចែងច្បាស់ក្នុងចំណុចទី៣ដែលភាគីទាំងពីរព្រមព្រៀងគ្នាថា បទឈប់បាញ់នេះមិនប៉ះពាល់ដល់ខ្សែព្រំដែន អន្តរជាតិរវាងប្រទេសទាំងពីរទេ ហើយបានប្រគល់ភារកិច្ចឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ការងារដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យបានឆាប់បំផុត។
បន្ថែមពីលើនេះ (JBC) ធ្វើនេះមានន័យថា បញ្ហាអធិបតេយ្យភាព និងខ្សែព្រំដែនអន្តរជាតិនៅតែជាបញ្ហាដែលត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ និង កិច្ចព្រមព្រៀងដែលមានស្រាប់ តាមរយៈយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ដូច្នេះ ការចុះហត្ថលេខា លើបទឈប់បាញ់មិនមែនជាការកាត់ទឹកដីឱ្យភាគីម្ខាងទៀត ឬធ្វើឱ្យបាត់បង់ទឹកដីដូចក្រុមប្រឆាំងបំភ្លៃនោះឡើយ៕




