Close

តើបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ដូចម្តេចខ្លះ?

ដោយ៖Liching Yi | ថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ដូចម្តេចខ្លះ? តើបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានសារៈសំខាន់ដូចម្តេចខ្លះ?

តាមរយៈការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា បទឈប់បាញ់គឺជាវិធានការបន្ទាន់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងការប្រើប្រាស់កម្លាំងរវាងភាគីទាំងពីរ។ វាជួយកាត់បន្ថយការបាត់បង់ជីវិត ការរងរបួស និងការខូចខាតដល់ទ្រព្យសម្បត្តិ ព្រមទាំងជួយការពារប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនពីផលប៉ះពាល់នៃជម្លោះប្រដាប់អាវុធផងដែរ។

ជាមួយគ្នានេះ បទឈប់បាញ់ក៏បង្កើតលក្ខខណ្ឌសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់លំនៅឋាន និងស្តារជីវភាពរបស់ខ្លួនឡើងវិញ។

លើសពីនេះ បទឈប់បាញ់មានសារៈសំខាន់ក្នុងការបង្កើតបរិយាកាសសម្រាប់បន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងបើកផ្លូវទៅរកការចរចា។ ការបញ្ឈប់ការប្រយុទ្ធមិនមែនមានន័យថា បញ្ចប់ការដោះស្រាយបញ្ហាព្រំដែន ឬកំណត់ កម្មសិទ្ធិលើទឹកដីនោះទេ ប៉ុន្តែជាការបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ភាគីទាំងពីរអាចប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ដោយមធ្យោបាយការទូត សន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង