Close

តើរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិរបស់ប្រជាពលរដ្ឋ?

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិរបស់ប្រជាពលរដ្ឋ? តើរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការអ្វីខ្លះ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិរបស់ប្រជាពលរដ្ឋ?

តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់មធ្យោបាយការទូត និងយន្តការអន្តរជាតិ ដោយធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងសកម្មភាពដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិប្រជាពលរដ្ឋ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្ញើលិខិតតវ៉ាទៅស្ថាប័នសិទ្ធិមនុស្សថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីជូនដំណឹង និងស្នើឱ្យមានការ តាមដានស្ថានការណ៍។

ជាមួយគ្នានេះ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដោយមិនបោះបង់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនឡើយ៕

អត្ថបទទាក់ទង