តើសហគមន៍អន្តរជាតិបានបង្ហាញការយកចិត្តទុកដាក់យ៉ាងដូចម្តេច ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ និងស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា?
តើសហគមន៍អន្តរជាតិបានបង្ហាញការយកចិត្តទុកដាក់យ៉ាងដូចម្តេច ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ និងស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា?
តាមរយៈការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា ជុំវិញបញ្ហានេះ សហគមន៍អន្តរជាតិមិនបាននៅស្ងៀមនោះទេ ប៉ុន្តែបានបន្តតាមដាន និងបង្ហាញការយក ចិត្តទុកដាក់តាមរយៈស្ថាប័ន និងតួអង្គអន្តរជាតិមួយចំនួន។ ជាក់ស្តែង អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សភានៃបណ្តាប្រទេសនិយាយភាសាបារាំង (APF) សារព័ត៌មានអន្តរជាតិ និងតួអង្គ មានឥទ្ធិពលលើបណ្តាញសង្គម បានបន្តលើកឡើងពីស្ថានភាពនៅតាមព្រំដែន និងផលប៉ះពាល់ដែលកើតមានចំពោះប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ ពួកគេក៏បានជំរុញឱ្យមានការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងឱ្យប្រជាពលរដ្ឋ ដែលត្រូវបានផ្លាស់ទីលំនៅ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។
ចំណែកការផ្សះផ្សាដោយបង្ខំក្រោមយន្តការ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកំពុងដំណើរការ ក៏ជាឧទាហរណ៍មួយនៃការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ចំពោះដំណោះស្រាយដោយសន្តិវិធីតាមយន្តការអន្តរជាតិដែលផ្តួចផ្តើមឡើងដោយកម្ពុជាផងដែរ៕




