Close

តើការជំរុញយន្តការ JBC មានសារៈសំខាន់ដូចម្តេចចំពោះការដោះស្រាយបញ្ហាព្រំដែន?

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើការជំរុញយន្តការ JBC មានសារៈសំខាន់ដូចម្តេចចំពោះការដោះស្រាយបញ្ហាព្រំដែន? តើការជំរុញយន្តការ JBC មានសារៈសំខាន់ដូចម្តេចចំពោះការដោះស្រាយបញ្ហាព្រំដែន?

ក្រុមការងារសាធារណៈមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា JBC គឺជាយន្តការទ្វេភាគីដែលកម្ពុជា និងថៃបានឯកភាពគ្នាប្រើប្រាស់ ដើម្បីបន្តការងារពាក់ព័ន្ធនឹងការវាស់វែងកំណត់ និងខណ្ឌសីមាព្រំដែនគោក។

ដូច្នេះ ការជំរុញឱ្យ JBC ដំណើរការឡើងវិញ និងបន្តការងាររបស់ខ្លួន គឺជាមធ្យោបាយសំខាន់មួយ ដើម្បីឱ្យភាគីទាំងពីរអាចពិភាក្សាបញ្ហាព្រំដែនតាមក្របខណ្ឌផ្លូវការ និងតាមនីតិវិធីដែលបានព្រមព្រៀងគ្នា។ ជាពិសេស វាជួយជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កភាពតានតឹង និងធ្វើឱ្យបញ្ហាព្រំដែនកាន់តែស្មុគស្មាញ៕

អត្ថបទទាក់ទង