តើសកម្មភាពការទូតលើឆាកអន្តរជាតិបានបង្ហាញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូចម្តេច ក្នុងការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ?
តើសកម្មភាពការទូតលើឆាកអន្តរជាតិបានបង្ហាញពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូចម្តេច ក្នុងការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិ?
តាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា សកម្មភាពការទូតនៅលើឆាកអន្តរជាតិបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ទាំងការទូតទ្វេភាគី និងយន្តការ ពហុភាគី ដើម្បីពង្រឹងទំនាក់ទំនងអន្តរជាតិទាក់ទាញការវិនិយោគ និងទេសចរណ៍ ព្រមទាំងលើកបញ្ហាព្រំដែន និងផលប៉ះពាល់ចំពោះប្រជាពលរដ្ឋទៅកាន់វេទិកាអន្តរជាតិ។
កម្ពុជា ក៏បង្ហាញការប្ដេជ្ញាចិត្តក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងការប្រើប្រាស់ឯកសារ និងភស្តុតាងដើម្បីគាំទ្រជំហររបស់ខ្លួន។ គោលដៅចម្បងគឺការពារអធិបតេយ្យភាព និងបូរណភាពទឹកដី រក្សាផលប្រយោជន៍របស់ប្រជាជន និងជំរុញសន្តិភាព និងស្ថិរភាពក្នុងតំបន់៕





