តើការបង្ហាញជំហររបស់កម្ពុជានៅលើវេទិកាអន្តរជាតិមានសារៈសំខាន់ដូចម្ដេចខ្លះ?
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានពន្យល់សាធារណៈមតិថា ការបង្ហាញជំហររបស់កម្ពុជានៅលើវេទិកាអន្តរជាតិ អាចជួយឱ្យសហគមន៍អន្តរជាតិយល់កាន់តែច្បាស់អំពីទស្សនៈមូលដ្ឋានច្បាប់ និងវិធីសាស្ត្រដែលកម្ពុជាកំពុងប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាព្រំដែន។ កម្ពុជាអាចបញ្ជាក់ជំហររបស់ខ្លួនដោយផ្អែកលើឯកសារ កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ព្រមទាំងបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
លើសពីនេះ ការបង្ហាញជំហរជាបន្តបន្ទាប់នៅលើវេទិកាអន្តរជាតិ ក៏ជាមធ្យោបាយក្នុងការបង្ហាញការតវ៉ារបស់កម្ពុជា ចំពោះសកម្មភាពឈ្លានពានពីសំណាក់ភាគីថៃដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ព្រមទាំងបញ្ជាក់ពីបំណងចង់រក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាងផងដែរ៕





