Close

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យពង្រឹងជំនាញ បទពិសោធន៍ និងឱកាសការងាររបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យពង្រឹងជំនាញ បទពិសោធន៍ និងឱកាសការងាររបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យពង្រឹងជំនាញ បទពិសោធន៍ និងឱកាសការងាររបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ

ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)” ខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា តាំងពីអាណត្តិមុនៗរហូតមកដល់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានខិតខំពង្រីកសាលារៀនទៅដល់មូលដ្ឋានភូមិ ឃុំ ដើម្បីផ្ដល់ការអប់រំទៅដល់កូនចៅប្រជាពលរដ្ឋឱ្យបានរៀនសូត្រ មានមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ និងឈានមកបន្តការសិក្សានៅកម្រិតឧត្តមសិក្សាដែលពួកគេអាចក្លាយជាធនធានមនុស្សដែលមានគុណភាពសម្រាប់ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពអប់រំនៅកម្ពុជាតាមរយៈការតាមដាន វាយតម្លៃ និងកែលម្អជាប្រចាំដើម្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអប់រំនៅកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធិភាព នវានុវត្ត សមធម៌ និងចីរភាព សំដៅដល់ការអភិវឌ្ឍធនធានមនុស្សអោយមានជំនាញខ្ពស់និងឥរិយាបថល្អសម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខក៏ដូចជានិន្នាការតំបន់និងសកល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលមិនមែនត្រឹមតែផ្តល់សញ្ញាបត្រដល់អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវផ្តល់ចំណេះដឹង ជំនាញ បទពិសោធន៍ ឱកាសការងារ សមត្ថភាពសម្របខ្លួន និងឱកាសរៀនសូត្រពេញមួយជីវិតដើម្បីអោយអ្នកបញ្ចប់ការសិក្សាអាចឈរជើងក្នុងទីផ្សារការងារដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងអាចក្លាយជាកម្លាំងចលករពិតប្រាកដនៃការអភិវឌ្ឍសង្គមជាតិ និងសេដ្ឋកិច្ច៕

អត្ថបទទាក់ទង