Close

សម្ដេចតេជោ ហ៊ុន សែន៖ គិតពីថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំ ហើយ និងសង្ឃឹមថានឹងរស់បានយ៉ាងតិចបំផុត ២៧ឆ្នាំទៀត

ដោយ៖Sun Dara | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាថ្ងៃនេះ
សម្ដេចតេជោ ហ៊ុន សែន៖ គិតពីថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំ ហើយ និងសង្ឃឹមថានឹងរស់បានយ៉ាងតិចបំផុត ២៧ឆ្នាំទៀត សម្ដេចតេជោ ហ៊ុន សែន៖ គិតពីថ្ងៃ២៤ កញ្ញា ១៩៩៨ មកដល់ពេលនេះ ខ្ញុំរស់បាន២៧ឆ្នាំ ហើយ និងសង្ឃឹមថានឹងរស់បានយ៉ាងតិចបំផុត ២៧ឆ្នាំទៀត

នាព្រលប់ថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច អមដោយរូបថតជាង៤០សន្លឹក ដោយរំលឹកពីខួបគម្រប់ ២៧ឆ្នាំ នៃការប៉ុនប៉ងធ្វើឃាតលើរូបសម្ដេច កាលពី២៧ឆ្នាំមុន នៅឯខេត្តសៀមរាប និងថា សម្ដេចសង្ឃឹមថានឹងរស់បានយ៉ាងតិចបំផុត ២៧ឆ្នាំទៀត។

គួររំលឹកថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៨ ក្នុងឱកាសស្បថចូលកាន់តំណែងក្នុងរដ្ឋសភាក្រោយការបោះឆ្នោតជាតិរួចនៅប្រាសាទអង្គរវត្ត នៅតាមផ្លូវ ក្បួនរថយន្តរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេប៉ុនប៉ងធ្វើឃាតដោយអាវុធ B-40 ចំនួន៤ដើម។ ប៉ុន្តែដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យគ្រាប់ B-40 ទាំងនោះផ្ទុះតែ១គ្រាប់ និងពុំបានបាញ់ចំរថយន្តរបស់សម្ដេចឡើយ។

បើតាមខ្លឹមសារនៃការបង្ហោះនេះដដែល សម្ដេចតេជោ បានសង្កត់ធ្ងន់ថា «…ប្រសិនពេលនោះខ្ញុំស្លាប់ឬត្រូវរបួស
ប្រទេសកម្ពុជាយើងនឹងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ព្រោះម្ចាស់នៃនយោបាយឈ្នះ-ឈ្នះ បានស្លាប់ទៅហើយ និងប្រសិនបើខ្ញុំត្រឹមត្រូវរបួសក៏ទីរួមខេត្តសៀមរាបនឹងមានអ្នកនយោបាយជាច្រើននឹងត្រូវស្លាប់»៕

អត្ថបទទាក់ទង