ឯកឧត្តម អ៊ុំ រាត្រី ផ្ញើលិខិតទៅអភិបាលខេត្តស្រះកែវ ជុំវិញលិខិតស្នើសុំកិច្ចសហការដោះស្រាយបញ្ហាផ្ទះប្រជាជនកម្ពុជា នៅតំបន់ព្រំដែន នៃខេត្តទាំងពីរ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យតាមរយៈលិខិតចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានជម្រាបជូនអភិបាលខេត្តស្រះកែវថា ការធ្វើសកម្មភាពដោយឯកតោភាគីណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ ជាការបំពានដល់ MOU ២០០០, កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ព្រមទាំងស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
សូមអានខ្លឹមសារទាំងស្រុងលិខិតរបស់ ឯកឧត្តម អ៊ុំ រាត្រី ៖