សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤មករា១៩៨៥.១៤មករា២០២៦)
សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤មករា១៩៨៥.១៤មករា២០២៦)
យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានខ្លឹមសារដូចខាងក្រោម៖
ស្ទើរតែភ្លេច!
ថ្ងៃនេះគឺជាខួបលើកទី៤១ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំ (១៤មករា១៩៨៥.១៤មករា២០២៦)ដែលពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ៣២ឆ្នាំបន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមករា១៩៧៩ក្នុងវ័យ២៧ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសមិថុនា១៩៨១ក្នុងវ័យ២៩ឆ្នាំ។
រយៈពេលបំពេញការងារក្នុងរដ្ឋាភិបាលរយៈពេលជាង៤៤ឆ្នាំ និងនៅព្រឹទ្ធសភាជិត៣ឆ្នាំសរុបជាង៤៧ឆ្នាំធ្វើឲ្យខ្ញុំស្គាល់ស្ទើរគ្រប់រសជាតិនៃបញ្ហារបស់ជាតិនិងប្រជាជនក៏ដូចជា
បញ្ហាតំបន់និងអន្តរជាតិ៕




