Close

អគ្គនាយកដ្ឋានស៊ីម៉ាក់៖ កម្ពុជាមានសមត្ថភាពពេញលេញក្នុងការបង្ហាត់ពូជសុនខហិតមីនដោយខ្លួនឯង និងអាចចែករំលែកបទពិសោធន៍ដល់អន្តរជាតិបានផងដែរ

ដោយ៖Liching Yi | ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
អគ្គនាយកដ្ឋានស៊ីម៉ាក់៖ កម្ពុជាមានសមត្ថភាពពេញលេញក្នុងការបង្ហាត់ពូជសុនខហិតមីនដោយខ្លួនឯង និងអាចចែករំលែកបទពិសោធន៍ដល់អន្តរជាតិបានផងដែរ អគ្គនាយកដ្ឋានស៊ីម៉ាក់៖ កម្ពុជាមានសមត្ថភាពពេញលេញក្នុងការបង្ហាត់ពូជសុនខហិតមីនដោយខ្លួនឯង និងអាចចែករំលែកបទពិសោធន៍ដល់អន្តរជាតិបានផងដែរ

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនខបានពឹងផ្អែកលើបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា(អង្គភាពCMAC)អាចម្ចាស់ការទាំងស្រុង១០០% លើការងារបច្ចេកទេសទាំងការងារបង្កាត់ពូជ ការហ្វឹកហ្វឺនជំនាញផ្សេងៗ និងអាចចែករំលែកដល់អន្តរជាតិទៀតផង។ ដូចនេះកូនខ្មែរត្រូវតែប្រឹងប្រែង ហ្មត់ចត់ម៉ឺងម៉ាត់ និងមានស្មារតីឆន្ទះម្ចាស់ការ ដើម្បីសម្រេចបានគោលដៅប្រកបដោយនិរន្តភាពសម្រាប់សង្គមជាតិរបស់យើង។

យោងតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦នេះ អង្គភាពCMAC និងតំណាងJICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់ជប៉ុន បានជួបប្រជុំពិភាក្សាគ្នាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខCMAC និងដៃគូនានា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម៕

អត្ថបទទាក់ទង