Close

ឯកឧត្តម ហ៊ុន ម៉ានី ជំរុញសមាជិកទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍ

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញសមាជិកទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍ ឯកឧត្តម ហ៊ុន ម៉ានី ជំរុញសមាជិកទាំងអស់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការពារសុខសន្តិភាពនិងការអភិវឌ្ឍ

ក្នុងកម្មវិធីខួប៥ឆ្នាំវេទិកាសន្ដិភាពកម្ពុជា នៅពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានគូសបញ្ជាក់ថា ការរីកចម្រើននៃវេទិកាសន្តិភាពកម្ពុជាគឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់និងវែងឆ្ងាយរបស់អង្គការក្នុងការបម្រើសង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញនិងលើកទឹកដល់សមាជិកទាំងអស់ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដុសខាត់សមត្ថភាព ចំណេះនិងជំនាញឱ្យកាន់តែមានសក្តានុពលដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ព្រមទាំងអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព។

ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត សួន សេរីរដ្ឋា ប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា ឮបានឡើងរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលវេទិកាសន្តិភាពសម្រេចបានកន្លងមកក្នុងកិច្ចការលើកកម្ពស់គុណតម្លៃនៃសន្តិភាពជាពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងកៀរគរ រៃអង្គាសជាថវិកានិងសម្ភារៈចាំបាច់ដើម្បីជួយដល់វីរកងកម្លាំងជួរមុខ និងជនភៀសសឹកនៅក្នុងដំណាក់កាលដ៏លំបាកផងដែរ។ ឯកឧត្តម ក៏បានប្ដេជ្ញាចិត្តបន្ដបេសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីកសាងប្រយោជន៍ជូនជាតិនិងប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃវេទិកាសន្តិភាពកម្ពុជាចំពោះការលះបង់កម្លាំងកាយ ចិត្ត ធនធាននិងសម្ភារៈដើម្បីបំពេញកិច្ចការងារជូនជាតិមាតុភូមិ៕

អត្ថបទទាក់ទង