Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» គឺជាការបង្វែរប្រជាជនឱ្យសប្បាយភ្លេចគិតរឿងទឹកដីដូចការចោទប្រកាន់មែនទេ?

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» គឺជាការបង្វែរប្រជាជនឱ្យសប្បាយភ្លេចគិតរឿងទឹកដីដូចការចោទប្រកាន់មែនទេ? សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តើការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» គឺជាការបង្វែរប្រជាជនឱ្យសប្បាយភ្លេចគិតរឿងទឹកដីដូចការចោទប្រកាន់មែនទេ?

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត»គឺជាការរៀបចំអបអរប្រពៃណីជាតិ និងជំរុញដំណើរជីវិតរបស់យើង ពោលគឺពេលដែលយើងកាន់តែរបួសខ្លាំងយើងកាន់តែដើរទៅមុខឱ្យកាន់តែខ្លាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រឿងទឹកដី រាជរដ្ឋាភិបាល និងប្រជាជនមិនដែលភ្លេចទេ ទោះបីជាកម្ពុជាធ្វើពិធីអបអរចូលឆ្នាំខ្មែរ «សង្ក្រាន្តឆ្នាំថ្មី» ក៏ដោយក៏យើងមិនភ្លេចរឿងទឹកដី និងប្រជាជនដែរ ប៉ុន្ដែយើងត្រូវធ្វើដោយបង្ហាញពីការសាមគ្គីភាពជាតិហើយត្រូវរំលេចអំពីបងប្អូនភៀសសឹក និងវីរកងទ័ព និងវីរនគរបាលជាតិរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យពលរដ្ឋខ្មែររួបរួមគ្នា យកកម្មវិធីចូលឆ្នាំថ្មីខាងមុខនេះបំផុសការចងចាំអំពីវីរកងទ័ព វីរនគរបាល និងបងប្អូនភៀសសឹក ជាពិសេសអាចទៅជួបសួរសុខទុក្ខពួកគាត់ក្នុងឱកាសនេះផងដែរ៕