Close

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា បើសិនជាចង់ឱ្យកម្ពុជាមានធនធានមនុស្សដែលសំបូរដោយគុណភាព ត្រូវចាប់ផ្តើមវិនិយោគចាប់ពីកុមារតូចទៅ

ដោយ៖Liching Yi | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា បើសិនជាចង់ឱ្យកម្ពុជាមានធនធានមនុស្សដែលសំបូរដោយគុណភាព ត្រូវចាប់ផ្តើមវិនិយោគចាប់ពីកុមារតូចទៅ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា បើសិនជាចង់ឱ្យកម្ពុជាមានធនធានមនុស្សដែលសំបូរដោយគុណភាព ត្រូវចាប់ផ្តើមវិនិយោគចាប់ពីកុមារតូចទៅ

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទារកដ្ឋាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច បានលើកឡើងថា បើសិនជាចង់ឲ្យកម្ពុជា មានធនធានមនុស្ស ដែលសំបូរទៅដោយគុណភាព ត្រូវតែចាប់ផ្ដើមវិនិយោគចាប់ពីកុមារតូចទៅ។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាយើងចង់ឲ្យកម្ពុជា មានធនធានមនុស្ស មានគុណភាព ត្រូវតែវិនិយោគចាប់ពីកុមារទៅ ចាប់ពីអាយុ១០០០ថ្ងៃដំបូង ទាំងទារកដ្ឋាន ទាំងអនាម័យ ផ្លាស់ប្ដូរទម្លាប់ហូបចុក របស់មាតាបិតា និងផ្ដល់ការគាំទ្រថែទាំដល់កុមារ»។

បន្ថែមពីនោះទៀត ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវយកចិត្ដទុកដាក់ទៅលើទារកដ្ឋាន និងការថែទាំនៅពេលកុមារតូច មុនអាយុ៣ឆ្នាំ និងបង្កើនអត្រាចូលរៀនរបស់កុមារនៅក្នុងអាយុ៣ឆ្នាំ ៤ឆ្នាំ និង៥ឆ្នាំ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រ ការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។

ជាក់ស្តែងការស្រាវជ្រាវជាច្រើន បានឱ្យដឹងថា កុមារដែលបានទទួលសេវាថែទាំគាំពារប្រកបដោយវិជ្ជមាន និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា តែងតែបានចូលរៀន នៅសាលាបឋមសិក្សាដោយជោគជ័យ ដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។ ជាពិសេសចាប់ពីកំណើតរហូត ដល់អាយុក្រោម៣ឆ្នាំ គឺជាអំឡុងពេលដែលមាតាបិតា និងអ្នកមើលថែកុមារតូច ត្រូវផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាល មានការលូតលាស់បានល្អ ពីព្រោះក្នុងដំណាក់កាល ដំបូងនេះ កោសិកាខួរក្បាលកុមារ មានការលូតលាស់យ៉ាងឆាប់រហ័ស រហូតដល់៧០%៕

អត្ថបទទាក់ទង