Close

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើឱ្យសារព័ត៌មាន The Wall Street Journal កែតម្រូវការផ្សាយ និងសុំទោសជាផ្លូវការ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកម្ពុជា

ដោយ៖Liching Yi | ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើឱ្យសារព័ត៌មាន The Wall Street Journal កែតម្រូវការផ្សាយ និងសុំទោសជាផ្លូវការ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាស្នើឱ្យសារព័ត៌មាន The Wall Street Journal កែតម្រូវការផ្សាយ និងសុំទោសជាផ្លូវការ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរកម្ពុជា

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដោយបានបញ្ជាក់ថា ការហៅឈ្មោះប្រទេសកម្ពុជាដោយប្រើពាក្យ “Scambodia” នៅក្នុងអត្ថបទមួយរបស់សារព័ត៌មាន The Wall Street Journal កាលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជាការបង្ហាញពីកង្វះវិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មានដែលអាចនាំឱ្យមានការយល់ច្រឡំ ការរើសអើងព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ សេចក្តីថ្លៃថ្នូរនិងកិត្តិយសប្រទេសនិងប្រជាជនកម្ពុជាជិត១៨លាននាក់ ដែលត្រូវបានធានា ការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

នៅក្នុងលិខិតនោះដែរ បានបញ្ជាក់បន្ថែមថា សេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានពិតជាមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ប៉ុន្តែសេរីភាពទាំងនេះត្រូវតែអនុវត្តដោយការទទួលខុសត្រូវនិងការគោរពសេចក្តីថ្លៃថ្នូររបស់បុគ្គលដូចមានចែងក្នុងសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនិងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាដើម។ ចំណងជើងព័ត៌មាន ថ្វីត្បិតតែដើម្បីទាក់ទាញការចាប់អារម្មណ៍តែមិនគួរក្លាយទៅជាការលាបពណ៌ ការបំផ្លើស ការបំភ្លៃហួសពីការពិតនោះទេដែលការណ៍នេះនឹងធ្វើឱ្យបាត់បង់ជំនឿជាក់និងគុណតម្លៃនៃសេរីភាពសារព័ត៌មានជាមិនខានឡើយ។ សិទ្ធិមនុស្សជាពិសេសសិទ្ធិមានកិត្តិយស សេចក្ដីថ្លៃថ្នូរនិងទទួលបាននូវការគោរពគឺជាសេចក្ដីប្រាថ្នារបស់បុគ្គលគ្រប់រូប ហើយមិនគួរទទួលរងនូវការប្រមាថមើលងាយក្នុងរូបភាពណាមួយឡើយតួយ៉ាងដូចជាការប្រើប្រាស់ពាក្យពេចន៍ផ្សេងៗនៅក្នុងអត្ថបទសារព័ត៌មានឬសេចក្ដីរាយការណ៍ណាមួយ។

ដោយមើលឃើញពីការរំលោភនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសនិងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រទេសនិងប្រជាជនកម្ពុជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើទៅកាន់ The Wall Street Journal ដូចខាងក្រោម៖
• លុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់
• ចេញការកែតម្រូវ ឬការបំភ្លឺ ដែលឆ្លុះបញ្ចាំងពីការរាយការណ៍ដែលត្រឹមត្រូវនិងមានតុល្យភាព
• ជៀសវាងការប្រើប្រាស់ពាក្យពេចន៍ប្រមាថនៅក្នុងការផ្សាយនាពេលអនាគត
• ធ្វើការសុំទោសជាផ្លូវការចំពោះការប្រើប្រាស់ចំណងជើង
• កែសម្រួលចំណងជើងឡើងវិញដើម្បីឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ មានតុល្យភាពនិងមិនធ្វើឱ្យមានការរើសអើងនៅក្នុងបញ្ហានេះ៕

អត្ថបទទាក់ទង