Close

ជប៉ុនផ្ដល់ឥណទានសម្បទាន៤៦លានដុល្លាអាមេរិកដល់កម្ពុជាសម្រាប់គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
ជប៉ុនផ្ដល់ឥណទានសម្បទាន៤៦លានដុល្លាអាមេរិកដល់កម្ពុជាសម្រាប់គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់ ជប៉ុនផ្ដល់ឥណទានសម្បទាន៤៦លានដុល្លាអាមេរិកដល់កម្ពុជាសម្រាប់គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ប្រទេសជប៉ុនសម្រេចផ្ដល់ឥណទានសម្បទាន៤៦លានដុល្លាអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី១)»។

ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ប្រមាណ៤៦លានដុល្លារអាមេរិក បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។

គម្រោងនេះនឹងបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធនៅរាជធានីភ្នំពេញប្រឆាំងនឹងការជន់លិច ដោយបង្ការផលប៉ះពាល់អវិជ្ជមានលើជីវភាពប្រចាំថ្ងៃ និងសកម្មភាពសេដ្ឋកិច្ច។ ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

អត្ថបទទាក់ទង