Close

តើពិតជាមានករណីទាហានថៃលួចបាញ់ទាហានខ្មែរស្លាប់មែនដែរឬទេ?

ដោយ៖Liching Yi | ថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ

តាមរយៈការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា ព័ត៌មានអំពីការបាញ់ប្រហារមកលើទាហានកម្ពុជាពីសំណាក់ទាហានថៃនៅតាមព្រំដែនមិនគួរផ្សព្វផ្សាយដោយផ្អែកលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់នោះទេ។ ព័ត៌មានបែបនេះមានភាពរសើបខ្លាំង ព្រោះអាចបង្កការភ័យខ្លាច កំហឹង និងភាពតានតឹងក្នុងចំណោមប្រជាពលរដ្ឋ។

ប្រសិនបើមានហេតុការណ៍នេះពិតប្រាកដមែន រាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងបញ្ជាក់ព័ត៌មានជាផ្លូវការឱ្យបានច្បាស់លាស់។

ដូច្នេះ ប្រជាពលរដ្ឋគួរជឿទុកចិត្តលើព័ត៌មានផ្លូវការ និងជៀសវាងការចែករំលែកព័ត៌មានដែលមិនច្បាស់លាស់ ជាពិសេសព័ត៌មានដែលមានចេតនាញុះញង់ឱ្យផ្ទុះកំហឹង៕

អត្ថបទទាក់ទង