តើសកម្មភាពដែលអាជ្ញាធរថៃបានបែងចែកដីធ្លីឱ្យពលរដ្ឋខ្លួននៅតំបន់ដែលពួកគេបានដណ្ដើមយកដោយកម្លាំងពីកម្ពុជា អាចប៉ះពាល់ដល់ការកំណត់ព្រំដែនដែរឬទេ?
តើសកម្មភាពដែលអាជ្ញាធរថៃបានបែងចែកដីធ្លីឱ្យពលរដ្ឋខ្លួននៅតំបន់ដែលពួកគេបានដណ្ដើមយកដោយកម្លាំងពីកម្ពុជា អាចប៉ះពាល់ដល់ការកំណត់ព្រំដែនដែរឬទេ?
យោងតាមការលើកឡើងរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា សកម្មភាពដែលអាជ្ញាធរថៃបានបែងចែកដីធ្លីឱ្យពលរដ្ឋខ្លួននៅតំបន់ព្រំដែនដែលមានជម្លោះមិនទាន់ដាច់ស្រេចអាចប៉ះពាល់ដល់ការកំណត់ព្រំដែន ព្រោះការធ្វើសកម្មភាពរដ្ឋបាលនេះ ឬការបង្កើតស្ថានភាពផ្លាស់ប្ដូរថ្មី នៅនឹងកន្លែង (Fait Accompli) នៅក្នុងតំបន់ដែលយោធាថៃដណ្តើមកាន់កាប់ដោយខុសច្បាប់ អាចធ្វើឱ្យស្ថានភាព ជាក់ស្តែងនៅលើដីមានការផ្លាស់ប្ដូរ។
ដូច្នេះ កម្ពុជាយល់ថា ភាគីថៃគួររក្សាស្ថានភាពដើម និងទុកឱ្យយន្តការ JBC បន្តដោះស្រាយការងារកំណត់ខណ្ឌសីមាព្រំដែនតាមនីតិវិធីដែលបានព្រមព្រៀងគ្នា៕





