Close

តើកម្ពុជាយល់ឃើញយ៉ាងដូចម្តេចចំពោះការតែងតាំងលោកស្រី Katrina Cooper ជាប្រធាន គណៈកម្មការផ្សះផ្សាក្រោមយន្តការ UNCLOS?

ដោយ៖Liching Yi | ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ កម្ពុជាថ្ងៃនេះ
តើកម្ពុជាយល់ឃើញយ៉ាងដូចម្តេចចំពោះការតែងតាំងលោកស្រី Katrina Cooper ជាប្រធាន គណៈកម្មការផ្សះផ្សាក្រោមយន្តការ UNCLOS? តើកម្ពុជាយល់ឃើញយ៉ាងដូចម្តេចចំពោះការតែងតាំងលោកស្រី Katrina Cooper ជាប្រធាន គណៈកម្មការផ្សះផ្សាក្រោមយន្តការ UNCLOS?

ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ច ជាប្រធានគណៈកម្មការផ្សះផ្សា។ កម្ពុជាចាត់ទុកការតែងតាំងនេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែល កម្ពុជាបានផ្តួចផ្តើមឡើងក្រោមអនុសញ្ញា UNCLOS។

គណៈកម្មការនេះមានអ្នកផ្សះផ្សាឯករាជ្យចំនួន៥រូប ដោយមាន អ្នកតែងតាំងពីភាគីកម្ពុជា និងថៃ ហើយអ្នកផ្សះផ្សាទាំងបួនរូបបានឯកភាពតែងតាំងលោកស្រី Katrina Cooper ជា ប្រធាន ដោយមានការពិគ្រោះយោបល់ជាមួយភាគីទាំងពីរ។

កម្ពុជាមានទំនុកចិត្តថា គណៈកម្មការដែលមានសមាសភាព អ្នកជំនាញអន្តរជាតិនេះ នឹងអនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យ និងស្របតាមនីតិវិធីដែលមានចែងក្នុង UNCLOS៕

អត្ថបទទាក់ទង